sports

សុខភាព ​និង​សម្រស់

ថ្នាំ​​​ជីវជាតិ​ វីតាមីន​ A អាច​ជួយ​ក្មេង​រាប់​ពាន់​អ្នក

vitamin aអ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ថ្នាំ​ជីវ​ជាតិ​វីតាមីន A
អាច​ជួយ​ក្មេង​ៗ​នៅ​
ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​ ៦០០ ០០០​នាក់​ក្នុង
​មួយ​ឆ្នាំ។
ការ​សិក្សា​ស្រាវ​ជ្រាវ ពី​អ្នក​ជំនាញ​មក​ពី
ចក្រ​ភព​អង់គ្លេស
និង​ប៉ាគីស្ថាន បាន​សិក្សា​លើ​ ៤៣​ករណី​ដែល​
នៅ​ក្នុង
មាន​ក្មេង​ទាំង អស់ ចំនួន ២០០​ ០០០នាក់។
ហើយ​ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា
ប្រ​សិន​បើ​ក្មេង​នោះ​បាន​ទទួល​ថ្នាំ​ជីវជាតិ វីតាមីន A
នោះ​អត្រា​មរណៈភាព​របស់​ក្មេង​ទាំង​នោះ​បាន​ថយ​ចុះ​ចំនួន ២៤%។ ហើយ​ថ្នាំ​ជីវជាតិ​វីតាមីន A
នេះ​បើ​តាម​អ្នក​ជំនាញ​គេ​ថា អាច​ជួយ​ការ​ពារ​ក្មេង​ពីជំងឺ កញ្ច្រិល និង រោគ​រាគរូស​​​ទៀត​ផង
ព្រោះ​ថា​ជាតិ វីតាមីន A អាចជួយ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​នៅ​ក្នុង​រាង​កាយ​របស់​យើង​ធ្វើ​ការ​បាន​ល្អ​
ហើយ​អាច​ប្រ​យុទ្ធ​ប្រ​ឆាំង​និង មេរោគ​ផ្សេង​ៗ​ទៀត​ផង។
ក្មេង​ៗ​នៅ​តាម​ជន​បទ​ នៅ​តាម​ទី​ក្រុង​ក៏​ដោយ​គួរ​តែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​ A
នេះ​ឲ្យ​បាន​ច្រើន ព្រោះ​ថា​វា​អាច​ជួយ​យើង​បាន​ច្រើន​ណាស់។ ប្រ​សិន​បើ​អ្នក​ចង់​ញុំា​
អា​ហារ​ដែល​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន A​ នេះ​អ្នក​អាច​ញុំា​អា​ហារ​មួយ​ចំនួន​ដូច​ជា ស៊ុត​មាន់
ថ្លើម និង​ខ្លាញ់​ត្រីជា​ដើម។ អាហារ​ទាំង​នេះ​សុទ្ធ​តែ​ជា​ប្រភព​នៃ​វីតាមីន A
តែ​យើង​ក៏​អាច​រក​ថ្នាំ​ដែល​មាន​ ជីវជាតិវីតាមីន A នេះ​ដែរ​នៅ​តាម​ឱសថស្ថាន​នានា
ឬ​ក៏​ពិសារ​ទឹក​ផ្សេង​ៗ​ដែល​មាន​វីតាមីន A។
មាន​ក្មេង​រាប់​ពាន់​នាក់​បាន​ស្លាប់​រាល់​ឆ្នាំ​ដោយ​សារ​តែ​ខ្វះ​ជាតិ​វីតាមីន A​ នេះ ប្រ​សិន
​បើ​អង្គការសុខភាព​ពិភពលោក​(WHO) ផលិត​ថ្នាំ​ជីវជាតិ​ វីតាមីន A ឲ្យ​ក្មេង​ៗ​នៅ​តំបន់​
ប្រទេស​កំពុង​អភិវឌ្ឍន៍​ នោះ​យើង​នឹង​អាច​ជួយ​ជីវិត​ក្មេង​រាប់ពាន់​អ្នក​បាន​ក្នុង​មួយ​ឆ្នាំ​ៗ។
បើ​តាម​លោក Evan Mayo-Wilson អ្នក​សិក្សា​​​ចំពោះ​បញ្ហា​នេះ​បាន​និយាយ​ថា ថ្នាំ​ជីវជាតិ​
វីតាមីន A នេះ​គឺ​ងាយស្រួល​ផលិត និង​មាន​តំលៃ​ថោក​ទៀត​ផង។ យើង​គួរ​តែ​ផលិត​វា​
ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ជីវិត​ក្មេង​ៗ​ទាំង​នោះ។




ជីវ៉ាន់​ស៊ុយ​ អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់​តេរី​

បោះពុម្ភPDF

ជីវ៉ាន់​ស៊ុយ​
របក​គំហើញ​ថ្មី​មួយ​បាន​បង្ហាញ​ថា
ជីវ៉ាន់​ស៊ុយ​ មាន​ផ្ទុក​ទៅ​ដោយ​សារ
ធាតុ​ប្រឆាំង​នឹង​មេរោគ​ធម្មជាតិ និង
​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​សម្លាប់
ឬ​ក៏​បង្អាក់​ការ​រីក​លូត​លាស់​នៃ​ពពួក​
បាក់​តេរី​សាហាវ​ៗ​ចំនួន​១២​ប្រភេទ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​
ល័យ​Beria Interior នៃ​ប្រទេស​ព័រទុយ
ហ្កាល់​
បាន​រកឃើញ​ថា ជីវ៉ាន់​ស៊ុយ​ មិន​ត្រឹម​តែ​
ជា​ប្រភេទជីរ​ដ៏​ពេញ​និយម​ប៉ុណ្ណោះ​ទេ
ប៉ុន្ដែ​ថែម​ទាំង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​
ការ​ប្រឆាំង​នឹង​ពពួក​បាក់​តេរី​ជា​ច្រើន​។ វា​អាច​ប្រយុទ្ធ
​ប្រឆាំង​នឹង​បាក់​តេរី​ ដែល​ ​ធន់​នឹង​ថ្នាំ​។ 
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​សូលុយ​ស្យុង​ដែល​ផ្សំ​ដោយ​ប្រេង​ជី​វ៉ាន់​ស៊ុយ (ប្រេង​ដែល
​ចម្រាញ់​ពី​ស្លឹក​ជីវ៉ាន់​ស៊ុយ) ហើយ​យកមក​សាក​ល្បង​ទៅលើ​ពពួក​បាក់​តេរី​ជា​ច្រើន​ប្រភេទ​។
ជា​លទ្ធផល​ការ​សាក​ល្បង​នេះ​បាន​ទទួល​ជោគ​ជ័យ ដោយ​​សូលុយ​ស្យុង​ដែល​ផ្សំ​ពី​ប្រេង​ជីវ៉ាន់
ស៊ុយ​នេះ អាច​សម្លាប់​បាក់​តេរី​សាហាវ​ៗ​បាន​ដល់​ទៅ ១២​ប្រភេទ​ផ្សេង​គ្នា ដែល​ក្នុង​នោះ​រួម​មាន​ 
 E. coli ដែល​កំពុង​រាតត្បាត​ផង​ដែរ​។


គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​មនុស្ស​ចូល​ពេទ្យ​កាន់​តែ​ច្រើន​


អ្នក​ផឹក​ស្រវឹមនុស្ស​ជិត​១០០០នាក់​ បាន​ចូល​ពេទ្យ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​តែ​ការ​ផឹក​គ្រឿង​ស្រវឹង​
ដែល​នេះ​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​រយៈ​ពេល​៥ឆ្នាំ​មុន​។ សូម​បញ្ជាក់​ថា ចំនួន​ជិត
១០០០នាក់នេះ គឺ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រាវ​នៅ​ប្រទេស​អង់គ្លេស​មួយ​ប៉ុណ្ណោះ មិន​ទាន់​គិត​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ​ផង​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា
មនុស្ស​១,១លាន​នាក់​នៅ​អង់​គ្លេស
​ បាន​ទទួល​ស្គាល់​ថា​ ពិត​ជា​បាន​ចូល
​មន្ទីរពេទ្យ​ដោយ​សារ​តែ​ការ​ផឹក​គ្រឿង
​ស្រវឹង
ពោល​គឺ​កើនឡើង​២៥% ពី​៥ឆ្នាំ​មុន​។
នៅ​ក្នុង​ចំណោម​អ្ន​ក​ផឹក​ដ៏​ច្រើន​នេះ
ទីក្រុង​លីវើភូល​ គឺ​ជា​ទីក្រុង​ដែល​សម្បូរ​
អ្នក​ផឹក​ច្រើន​ជាង​គេ ពោល​គឺមាន​ដល់​ទៅ
៣១១៤នាក់ ក្នុង​ចំណោមមនុស្ស​១០
ម៉ឺននាក់​នៅ​ក្នុង​ទីក្រុងនេះ​។


អារម្មណ៍​ស្រ្ដេស​ ពិត​ជា​ធ្វើ​ឲ្យ​សក់ស្កូវ​មែន​ទេ?
 អ៊ីមែលបោះពុម្ភPDF

អារម្មណ៍​ស្រ្ដេស​ ធ្វើ​ឲ្យ​សក់​ស្កូវ​

ក្រុម​អ្នក​វិទ្យាសាស្រ្ដ​របស់​សហរដ្ឋ​អាមេរិក​ បាន
​រក​ឃើញ​ច្បាស់​ហើយ​ថា ការ​មាន​
អារម្មណ៍​ស្រ្ដេស​ តប់​ប្រម៉ល់​ក្នុង​ចិត្ត គឺ​ពិត​ជា
​នាំ​ឲ្យ
​អ្នក​ប្រែ​ក្លាយ​ពី​សក់​ខ្មៅ ទៅ​ជាសក់​ស្កូវ​
ទាំង​វ័យ​ក្មេង​បាន​។​
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ទេ វា​ក៏​បង្ក​ឲ្យ​មានការ​ខូ
ច​ខាត​
DNA និង​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​កើន​គ្រោះ
ថ្នាក់​នៃ​
ការ​កើត​ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។
តាម​រយៈការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា
ការ​មាន​អារម្មណ៍​ធុញ​ថប់​ តប់​ប្រម៉ល់​ខ្លាំង
ឬ​ស្រ្ដេស​ នឹង​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​
កម្រិត​ប្រូតេអ៊ីន ដែល​រក្សា​សារពាង្គកាយ​
យើង​ឲ្យ​មាន​សុខភាព​ល្អ​តាម​រយៈ​ការ
​ការ​ពារ​កោសិកា​របស់​យើង​ពី​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​។​
លោក​សាស្រ្ដា​ចារ្យ​ Robert Lefkowitz មក​ពី​សាកល​វិទ្យាល័យ​
Duke University នៅ​រដ្ឋ North Carolina
សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា
ការ​មាន​អារម្មណ៍ស្រ្ដេស​គឺ​ពិតជា​មិន​ល្អ​ចំពោះ​សុខ​ភាព​របស់​យើង
ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន ទាំង​ផ្នែក​សម្រស់
ដូចជា​ធ្វើ​ឲ្យ​ស្កូវ​សក់ និង​ផ្នែក​សុខភាព​ទូទៅ​។
អានបន្ត...

ស្ដេច​កណ្ដៀរ​ ជួយ​ឲ្យ​បុរស​មាន​ថាម​ពល​សិច​ខ្លាំង​ក្លា​?

 អ៊ីមែលបោះពុម្ភPDF
man

តើ​លោក​អ្នក​ធ្លាប់​ស្គាល់​ស្ដេច​កណ្ដៀរ​ ឬ​រាជ​
នី​​កណ្ដៀរ​ដែរ​ឬ​ទេ? វា​ជា​សត្វ​កណ្ដៀរ​ដែល
ធំ​ជាង​គេ​នៅ​ក្នុង​ដំបូក ប៉ុន្ដែ​​មិន​មែន​​មាន​​នៅ
​គ្រប់​ដំបូក​​កណ្ដៀរ​​ទាំង​អស់​នោះ​ទេ ពោលគឺ
​ជា​សត្វដែលកម្រ​នឹង​រក​បាន​។​
យោង​តាម​ លោក​ Abdul Rahim Abu Bakar
ដែល​ជា​អ្នក​ដែល​ជំនាញ​ខាង​សត្វល្អិត​របស់​
ក្រុម​ហ៊ុន​ Metro Ahad ប្រទេស​ម៉ាឡេស៊ី បា
ន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​ស្ដេ​ចកណ្ដៀរ​
មុន​ពេល​រួម​ភេទ​ អាច​ជួយ​ឲ្យ​បុរស​មាន
​ថាម​ពល​សិច​ និង​ចំណង់​សិច​ខ្លាំង​ដូច​ក្របី​ឡើង ​ក
​ដូច្នេះ​ដែរ។  បុរស​ជន​ជាតិ​ម៉ាឡេស៊ីរូប​នេះ
បាន​បញ្ជាក់​ថា ស្ដេច​កណ្ដៀរ​ មាន​នូវ​សារធាតុ​ពិសេស​
ស្រដៀង​នឹង​ថ្នាំ​សម្រើប​ដ៏​ល្បី វីយ៉ាក្រា
(Viagra) ដែរ​។
លោក Bakar បាន​ប្រាប់​ទៀត​ថា បុរស​ត្រូវ​លេប​ស្ដេច​កណ្ដៀរ​នេះ​ទាំង​រស់​​រយៈ​ពេល​ ១៥នាទី
មុន​ពេល​ចាប់​ផ្ដើម​រួម​ភេទ ដែល​វា​នឹង​ធ្វើ​ឲ្យ​យុទ្ធ​នាការ​ប្រយុទ្ធ​លើ​គ្រែ​របស់​អ្នក​ទទួល​បាន​នូវ
​ប្រសិទ្ធ​ភាព​ និង​ភាព​ពេញ​ចិត្ត​​យ៉ាង​ខ្ពស់​។​
អានបន្ត...
អត្ថបទផ្សេងៗ...